សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី
ក្រុមអ្នកច្បាប់អន្តរជាតិថា តុលាការអ៊ុយក្រែន និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងសហការគ្នាដើម្បីប្រមូលជនដៃដល់ជនជាតិរុស្ស៊ីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ចំពោះឧក្រិដ្ឋកម្មដែលពួកគេបានសម្លាប់ពលរដ្ឋអ៊ុយក្រែន និងទាហានអ៊ុយក្រែន
· 17 min · Episode 16
Show notes
ក្រុមមេធាវីអន្តរជាតិ និងអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន អះអាងថា ពួកគេកំពុងសហការមូលមាត់គ្នាជាធ្លុងមួយជាមួយការិយាល័យរដ្ឋអាជ្ញានៃ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីប្រមូលភស្តុតាង និងបើកការ ស៊ើបអង្កេត ជាទ្រង់ទ្រាយធំក្នុងការនាំខ្លួនជនដៃដល់ មួយចំនួន នៃរបបក្រុងម៉ូស្គូ យកទៅកាត់ទោសតាមផ្លូវច្បាប់អន្តរជាតិ ឲ្យទាល់ តែបាន។ ពួកគេនិយាយថាជនដៃដល់ទាំងនោះ មានក្រុម មេ បញ្ជាការជាន់ខ្ពស់នៃកងទ័ពក្រោមបញ្ជាលោក ពូទីន ដែលបានបញ្ជាទ័ពឲ្យមានការសម្លាប់បង្ហូរឈាមជនស៊ីវីលអ៊ុយ ក្រែន និងកងទ័ព អ៊ុយក្រែន ហើយក្នុងចំណោមជនដៃដល់ទាំងនោះក៏មាន លោក ពូទីន ប្រធានាធិបតីរុស្ស៊ីជាមេក្លោងផងដែ។
លោក ហាស់ សាន…
Website: rss.com
