ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើក្រុមបក្សប្រឆាំងចាប់ផ្តើមទទួលរងការធ្វើទុក្ខបុកម្នេញនៅមុនការបោះឆ្នោត ឬយ៉ាងណា?
· 9 min
Avsnittsbeskrivning
គណបក្ស ភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ ត្រូវ បាន ក្រសួង មហាផ្ទៃ បដិសេធ មិន ទទួល ស្គាល់ ការ បន្ត ចង សម្ព័ន្ធភាព នឹង គ្នា។ ចំណែក អង្គការសង្គមស៊ីវិល ដែល មាន និន្នាការ គាំទ្រ រដ្ឋាភិបាល ធ្វើ បាតុកម្ម នៅ មុខ ទីស្នាក់ការ គណបក្សកម្លាំងជាតិ ដើម្បី ទាមទារ ឲ្យ គណបក្សប្រឆាំង មួយ នេះ ប្រកាស ផ្តាច់ ខ្លួន ចេញ ពី លោក សម រង្ស៊ី។ ក្រុម អ្នកនយោបាយ ជំទាស់ ចាត់ ទុក ថា នេះ ជា សកម្មភាព ធ្វើ ទុក្ខបុកម្នេញ ទៅ លើ គណបក្សប្រឆាំង នៅ មុន ការ បោះឆ្នោតឃុំ -សង្កាត់ ឈាន មក ដល់។ តែ គណបក្ស កាន់អំណាច បដិសេធ ចំពោះ ការ លើក ឡើង នេះ។ តើ ក្រុម បក្សប្រឆាំង ចាប់ ផ្តើម ទទួល រង ការ ធ្វើ ទុក្ខ បុក ម្នេញ នៅ មុន ការ បោះឆ្នោត ឬយ៉ាងណា?
