Notas do episódio
អង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានចាប់ ផ្តើម នៅថ្ងៃពុធទី ២២កញ្ញា ជាមួយ នឹងសុន្ទរកថា របស់ លោក អង់តូនីញ៉ូ ហ្គូតទែរស៍ ដែល បានអំពាវនាវ ឲ្យ គោរពច្បាប់អន្តរជាតិ និងការសហការ រវាងប្រទេសធំដោះស្រាយបញ្ហាចោទ ដូចជាបញ្ហា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម ។ អ្វីដែលជាការកត់សំគាល់មួយទៀត គឺ លោកអេម៉ានុយអែល ម៉ាក្រុង និងលោកដូណាល់ ត្រាំ បានថ្លែងបន្លឺ នូវទស្សនៈវិស័យ ២ផ្ទុយគ្នា ដោយ ម្នាក់ការពារច្បាប់អន្តរជាតិរួម ម្នាក់ទៀត ការពារប្រយោជន៍ ជាតិខ្លួន តែម្នាក់ឯងក្នុងនាមជាមហាអំណាចធំជាងគេបំផុត ។

