Shownotes
កាលពីសប្តាហ៍កន្លងទៅ កូរ៉េខាងត្បូងបាន បាញ់ បង្ហោះសាកល្បង នូវមីស៊ីល អ៊ីពែសូនិក ដំបូងបង្អស់ ដែល ផលិតនៅលើទឹកដី កូរ៉េខាងត្បូងដោយ ផ្ទាល់ ។ ការសាកល្បងនេះ គឺបាន ធ្វើ ឡើង ប៉ុន្មាន ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ ពីកូរ៉េខាងជើង បានបាញ់ សាក មីស៊ីលអ៊ីពែសូនិកចម្ងាយ មធ្យម១គ្រាប់ដែរ ។ ទំព័រថ្មី នៃ ការប្រកួតប្រជែង សព្វាវុធអ៊ីពែសូនិក បាន ចាប់ផ្តើម បើក ហើយនៅ ឧបទ្វីបកូរ៉េ។ តើអ្វីទៅជា អាវុធអ៊ីពែសូនិក ហើយតើវាមានគ្រោះថ្នាក់បែបណា ?

