Shownotes
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការ ប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញ នៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំ បង្កឡើងដោយ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជា របស់ មនុស្ស ។ ការទាញសញ្ញាអាសន្ននេះ ត្រូវបានថ្នាក់ដឹកនាំនិងអ្នកជំនាញ នៅ ចិន ស្តាប់យ៉ាងយកចិត្តទុកដាក់ ។ ថ្វីបើមានការយល់ ឃើញខុសគ្នាខ្លះ ស្តីពី មុខសញ្ញាហានិភ័យ ក៏ដូចជាមធ្យោបាយ បង្ការ តែអ្នកជំនាញ ចិននិងអាមេរិក សុទ្ធតែទទួលស្គាល់ដូចគ្នា ថាភ្នាក់ងារ បញ្ញា សិប្បនិម្មិត ឆ្លាតជ្រុល អាច របូតចេញពីការគ្រប់គ្រងរបស់មនុស្ស ហើយអាច ធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញ ប្រព័ន្ធ អ៊ីនធ័រនិតពិភពលោក និងសម្លាប់ជីវិតមនុស្ស បាន ។

