Note de episod
លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់ នៃឆាកនយោបាយថៃ ដែល ត្រូវតុលាការផ្តន្ទាទោស ជាប់ពន្ធនាគារ ១ឆ្នាំនោះ ទើបតែត្រូវបានដោះលែង ឲ្យ នៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ ។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល ៤ខែ ដើម្បីអនុវត្តទោស ឲ្យ បានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបាន ការ អភ័យ ឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោល របស់ លោក ថាក់ស៊ីន នឹងបន្តគ្របឥទ្ធិពល លើនយោបាយ ថៃទៀត ឬយ៉ាងណា?

