Show notes
នៅក្នុង គោលដៅ លើកតម្កើង វប្បធម៌ជាតិ និង បន្ទុចបង្អាក់ ឥទ្ធិពល បរទេស ជាពិសេស រុស្ស៊ី និង អ៊ីស្លាម ជ្រុលនិយម រដ្ឋាភិបាល តាហ្ស៊ីគីស្ថាន ពង្រឹង ច្បាប់ ស្តីពី អត្រានុកូលដ្ឋាន នៅ ត្រង់ចំណុច ចុះឈ្មោះ របស់ ទារក។ ជាប់ឈ្មោះជា បិតាស្ថាបនិក សន្តិភាព និង បង្រួបបង្រួមជាតិ លោក ប្រធានាធិបតី តាហ្ស៊ីគីស្ថាន ក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពល អ៊ីស្លាម និង ការដកឃ្លា ឃ្លាតចាកឆ្ងាយ ពីលំហរអតីតសហភាពសូវៀត។

