Catatan episode
ជំហរ របស់ លោកដូណាល់ ត្រាំ រេដូចចុងស្រល់។ ពីមួយថ្ងៃ ទៅ មួយថ្ងៃ ប្រធានាធិបតីទី ៤៧ របស់ អាមេរិក ប្រកាសដំណឹង ជាមួយ ការប្តូរជំហរ ក្រឡាប់ចាក់ ធ្វើ ឲ្យពិភពលោក តាមសឹង មិនទាន់។ ទាក់ទង នឹង ការចរចា ដើម្បីបញ្ចប់សង្រ្គាមជាមួយ អ៊ីរ៉ង់ មេដឹកនាំ អាមេរិក បង្ហោះសារ ម្តងថា ជិត ឈាន សម្រេច បាន កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ម្តងថា លោក មិន ប្រញាប់ ចង់ បាន កិច្ចព្រមព្រៀង ភ្លាមៗ ជាមួយ អ៊ីរ៉ង់។ ជាក់ស្តែង នៅក្នុងសារ បង្ហោះផ្សាយ លើ បណ្តាញសង្គម Truth Social របស់ លោក កាលពីថ្ងៃចន្ទទី ២៥ ឧសភា លោកត្រាំបាននិយាយ ថា លោក បាន ប្រាប់ ក្រុមចរចាអាមេរិក កុំ ឲ្យ ប្រញាប់ នៅក្នុង រឿង រកកិច្ចព្រមព្រៀង ជាមួយ អ៊ីរ៉ង់។ លោកត្រាំ និយាយ…

