Note dell’episodio
សង្គ្រាម រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា ក៏ជាមធ្យោបាយ មួយដែរ ដែលភាគីទាំង២បា នប្រើ ដើម្បី គំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក ។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំ បានបង្ហោះរូបថត និងវីដេអូ បង្កើតឡើង ដោយ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត បង្ហាញ ឲ្យ ឃើញ លោក ត្រៀមចុចប៊ូតុងក្រហម បញ្ជាគ្រាប់បែក បរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិនថានៅតាមទីសាធារណៈឬតាមទូរទស្សន៍ រដ្ឋ របបអ៊ីរ៉ង់ បានផ្សព្វផ្សាយឃោសនា នូវជ័យជំនះ របស់អ៊ីរ៉ង់ ក៏ដូចជា ការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនអ៊ីរ៉ង់ នៅពីក្រោយថ្នាក់ដឹកនាំ ។

